“បារខែមកំពត ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមានគោលបំណងចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅខេត្តកំពត អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ការជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។ ព្រឹត្តិការណ៍នេះ នឹងមានវាគ្មិនប្រមាណ ២០ នាក់ មកពីរាជធានីភ្នំពេញ និង ខេត្តកំពត ចូលរួមធ្វើបទបង្ហាញដល់អ្នកចូលរួម និងមានការដាក់បង្ហាញផលិតផល និងសេវាកម្ម របស់ សហគ្រិនវ័យក្មេងផងដែរ។ កម្មវិធី “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹងធ្វើឡើងនៅ ថ្ងៃទី ១៧ – ១៨ ខែ មិថុនា ២០១៧ នៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនកំពត ចាប់ពីម៉ោង ៧ កន្លះព្រឹក ដល់ ម៉ោង ៥ល្ងាច។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៧-១៨ ខែ … Read More