សេចក្ដីណែនាំបារខែមស្វាយរៀង២០១៩

បារខែមស្វាយរៀង ជាព្រឹត្តិការណ៍បារខែមទី១ក្នុងទឹកដីស្វាយរៀង ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណ សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច។ កម្មវិធីនេះ បានប្រមូលផ្ដុំទៅដោយបុគ្គលដែលមានបទពិសោធន៍ក្នុងវិស័យ បច្ចេកវិទ្យា និងអាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្សនិស្សិត នៅក្នុងខេត្តស្វាយរៀង និងមកពីរាជធានីភ្នំពេញ មកធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។ កម្មវិធីនេះដំណើរការទៅបានដោយមានការចូលរួម គាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា និងក្រុមហ៊ុនទាំងក្នុងស្រុក ព្រមទាំង រៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនៈវិស័យរួមគ្នាក្នុងការធ្វើឱ្យកើតឡើងនៅ។ របៀបវារៈ ២៩ – មិថុនា – ២០១៩ ម៉ោង ៧:០០ព្រឹក- ១០:៣០ព្រឹក ៖ ចុះឈ្មោះ និងកម្មវិធីបើក ម៉ោង ១០:៣០ព្រឹក- ១១:៣០ព្រឹក ៖ បទបង្ហាញវគ្គ១ ម៉ោង ១៣:៣០ រសៀល – ១៤:២០ … Read More