“បារខែមកំពត ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមានគោលបំណងចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅខេត្តកំពត អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ការជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។
ព្រឹត្តិការណ៍នេះ នឹងមានវាគ្មិនប្រមាណ ២០ នាក់ មកពីរាជធានីភ្នំពេញ និង ខេត្តកំពត ចូលរួមធ្វើបទបង្ហាញដល់អ្នកចូលរួម និងមានការដាក់បង្ហាញផលិតផល និងសេវាកម្ម របស់ សហគ្រិនវ័យក្មេងផងដែរ។
កម្មវិធី “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹងធ្វើឡើងនៅ ថ្ងៃទី ១៧ – ១៨ ខែ មិថុនា ២០១៧ នៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនកំពត ចាប់ពីម៉ោង ៧ កន្លះព្រឹក ដល់ ម៉ោង ៥ល្ងាច។
កាលបរិច្ឆេទ៖ ថ្ងៃទី ១៧-១៨ ខែ មិថុនា ឆ្នាំ ២០១៧
ពេលវេលា ៖ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច
ទីកន្លែងកម្មវិធី៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនកំពត (MAP)
ចុះឈ្មោះចូលរួម៖
ព័ត៌មានលម្អិត៖
លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥
អ៊ីម៉ែល៖ info@barcampcambodia.org
Official Social Media Hash-Tag: #BarcampKampot #BarcampCambodia
ចូលរួមដោយសេរី ឥតគិតថ្លៃ
បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើត ឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។បារខែម ក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀតរួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយសង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ។