ប្រធានបទទាំងអស់មាន៦បន្ទប់ផ្សេងគ្នា ដែលប្រធានបទនីមួយៗមានរយ:ពេល១ម៉ោងកន្លះ អ្នកចូលរួមអាចមើលប្រធានបទដែលខ្លួនចូលចិត្តហើយចូលតាមបន្ទប់នីមួយៗដូចតារាងខាងក្រោម៖ ខាងក្រោមជាប្លង់តាមបន្ទប់នីមួយៗ រាល់ព័ត៌មានអាចទាក់ទងមក 077-590-555
សិក្ខាសាលាស្ដីពី “បច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច”
សិក្ខាសាលាស្ដីពី “បច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច” ថ្ងៃទី៖ ២៧-២៨ កុម្ភៈ ២០១៦ | ៧ព្រឹក-៥ល្ងាច ទីកន្លែង៖ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ របៀបចុះឈ្មោះ ៖ http://goo.gl/e9OQ6m ចូលរួមដោយសេរី និងឥតគិតថ្លៃ ជាឱកាសឲ្យសិស្សនិស្សិត គ្រូបង្រៀន ព្រមទាំងយុវជននៅខេត្តសៀមរាបទទួលបាននូវចំណេះដឹងថ្មីជុំវិញបច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋាកិច្ច ពីបណ្ដាអ្នកឯកទេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំ ទេសចរណ៍ និងអាជីវកម្ម ដែលជាកត្តាចាំបាច់មួយក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ទំព័រហ្វេសបុក៖ ក្រសួងអប់រំយុវជននិងកីឡា
របៀបចុះឈ្មោះទទួលយកសំបុត្រ – Online Ticket Registration
នៅពេលនេះអ្នកអាចចុះឈ្មោះទទួលយកសំបុត្រសម្រាប់កម្មវិធី BarCamp Angkor 2016 បានហើយ។ សូមមើលតាមការបង្ហាញ៖ ហេតុអ្វីត្រូវចុះឈ្មោះ? មានឱកាសទទួលបានរបស់អនុស្សាវរីយ៍ (ដូចជាអាវយឺតជាដើម) ងាយស្រួលសម្រាប់ក្រុមការងារយើងរៀបចំកម្មវិធី ងាយស្រួលសម្រាប់ក្រុមការងារយើងបោះពុម្ពអាវតាមចំនួនលេខ អាចឲ្យយើងដឹងថាអ្នកមកពីទីណា ងាយស្រួលរៀបចំប្រធានបទ Regards, Sophat, Organizer Team info@barcampcambodia.org 077 590 555
Over A hundred and fifty joined mini-BarCamp Angkor 2016
យ៉ាងហោចណាស់មានមនុស្សជាង១៥០នាក់បានចូលរួមបារខែមខ្នាតតូច ក្រោយការបើកក្រោមមតិស្វាគមន៍ និងប្រកាសបើកកម្មវិធីលោក រស់ ប៊ុនធី សកលវិទ្យាធិការប្រតិបត្តិ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងធ្វើបទបង្ហាញដោយ៖ លោក ជី សុផាត ការដៅផែនទីលើ Google Mapនិង របៀបថតរូប ទិដ្ឋភាពវិលជុំ និងរបៀបដៅ ផែនទីអាជីវកម្ម លោក ហេង សុវណ្ណ បទបង្ហាញអំពី អត្ថប្រយោជន៍ និងរបៀប ដាក់ទីតាំងអាជីវកម្ម ឲ្យ Googleទទួលស្គាល់លើផែនទី Google និងទិន្និភាពខាងក្នុង លោក បេ ចន្ត្រា ព័ត៌មានលើ អ៊ីនធឺណិត សម្រាប់អានបន្ថែម ចំណេះដឹង អាជីវកម្ម និងទីផ្សារ ក្នុងរយៈកន្លះថ្ងៃសង្កេតឃើញថាអ្នកចូលរួមពីសំណាក់ម្ចាស់ ក៏ដូចជាបុគ្គលិក បូទិក សណ្ឋាគារ សិស្សានុសិស្សចាប់អារម្មណ៍ មានការជជីក ពួកគាត់ហ្នឹងចូលរួមម្ដងទៀតនៅថ្ងៃព្រឹត្តិការណ៍បារខែម ២៧–២៨ កុម្ភៈ ២០១៦ ខាងមុននេះ! កុំភ្លេចចូលរួមជាមួយយើងទាំងអស់គ្នា
First mini-BarCamp Angkor 2016 – Take place at USEA
នេះជាព្រឹត្តិការណ៍បារខែមខ្នាតតូច រៀបចំឡើងចែករំលែក និងបានបង្ហាញពីបារខែមខ្នាតធំ ថ្ងៃ២៧ និង ២៨ ខែ កុម្ភៈ ២០១៦ ខាងមុខនេះ។ ដើម្បីញ៉ាំងឲ្យកម្មវិធីខ្នាតតូច ក្រុមការងារបានអញ្ជើញ វាគ្មិន ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Google មកធ្វើបទបង្ហាញ ដល់សិស្សនិស្សិត ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីឲ្យគាត់បានជ្រួតជ្រាបអំពី អត្ថប្រយោជន៍ នៃការដៅផែនទី ក៏ដូចជាការថតរូប ទីតាំងអាជីវកម្ម ដើម្បីដាក់ក្នុង ផែនទី Google ផ្ដល់ភាពងាយស្រួលដល់អ្នកទេចរណ៍ ដើម្បីដឹងពីទីតាំង និងរូបភាព នៃអាជីវកម្មរបស់គាត់ (ទីតាំងអាជីវកម្ម គឺផ្ដោតលើ សាកលវិទ្យាល័យ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម )។ សៀមរាបជាខេត្តទេសចរណ៍ ការប្រើប្រាស់ Internet និងការស្វែងរក ក្នុង Google គឺជាភាពចាំបាច់ គ្រាន់តែ Search ក្នុង Google អ្នកទេសចរ នឹងដឹងថាសណ្ឋាគារ ឬ ហាងកាហ្វេរបស់អ្នក ស្អាតយ៉ាងណា… តើត្រូវធ្វើយ៉ាងណាដើម្បីដាក់រូបភាពរបស់អ្នកចូល ផែនទី Google បាន? ។ … Read More
សូមស្វាគមន៍បារខែមអង្គរ ២០១៦- Welcome to Barcamp Angkor 2016
យើងសូមជូនដំណឹងថា បារខែមអង្គរ ២០១៦ នឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៦។ យើងនឹងប្រារព្ធនៅ សាកលវិទ្យាល័យសៅស៍អីុសថ៍អេយសៀ ។ We would like to announce that BarCamp Angkor 2016 is officially held on 27-28 Feb 2016. We’ll hold it at University of South-East Asia . ទីតាំង៖ សាកលវិទ្យាល័យសៅស៍អីុសថ៍អេយសៀ Location : University of South-East Asia Address: High School Rd, Krong Siem Reap Map : https://goo.gl/maps/CsQ8A Street-view : https://goo.gl/maps/wWHB7zqnsYy Date: 27-28 Feb 2016 Time: 8AM-12PM | 1PM-5PM Information … Read More