ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមបាត់ដំបង ២០១៩

បឋមកថា
សូមស្វាគមន៍មកកាន់តំណទម្រង់ពាក្យចុះឈ្មោះអ្នកស្ម័គ្រចិត្តបាខែមបាត់ដំបង ក្រុមការងាររៀបចំព្រឹត្តិការណ៍បាខែមបាត់ដំបង ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន ដើម្បីចូលរួមជាមួយក្រុមការងារសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែសីហា ២០១៩ ខាងមុខនេះ។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ ក្នុងរយៈពេល ពីខែកក្តដា រហូតដល់ខែសីហា ក្រុមការងារនឹងមានរៀបចំ និងកិច្ចប្រជុំក្រុម ជាប្រចាំ (ធ្វើឡើងនាពេលចុងសប្តាហ៍ រយៈពេលពី ២ ទៅ ៣ ម៉ោង)។

ចុចទីនេះដើម្បីចុចឈ្មោះក្លាយជាអ្នកស្ម័គ្រចិត្ត៖ បែបបទ

លក្ខខន្តិកៈ៖

  • អ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងខេត្តបាត់ដំបង
  • មានភាពអត់ធ្មត់ក្នុងការងារ ចេះជួយគ្នា ចេះធ្វើការងារជាក្រុម
  • អ្នកកំពុងរៀនវិទ្យាល័យ ឬមហាវិទ្យាល័យ ដែលមានអាយុពី ១៥ ដល់ ២៦ ឆ្នាំ
  • មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀមខ្លួន និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍
  • ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់ក្នុងកំឡុងព្រឹត្តិការណ៍ (ថ្ងៃទី០៣-០៤ខែសីហា ឆ្នា២០១៩ សូមរក្សាសិទ្ធក្នុងការកែប្រែ)
  • ផុតកំណត់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៥ល្ងាច

ចំណាំ៖
១. សូមអានការណែនាំរបស់សំនួរនីមួយៗឲ្យបានច្បាស់។
២. សំនួរទម្រង់បើកអាចបំពេញជាភាសាខ្មែរក៏បាន ឬភាសាអង់គ្លេសក៏បាន។
៣. សូមចំណាយពេលឲ្យបានសមរម្យមុននឹងឆ្លើយសំនួរទម្រង់បើក។