មកម្ដងវិញទៀតហើយ! ព្រឹត្តិការណ៍បច្ចេកវិទ្យា បារខែមកំពង់ចាម ២០១៧

“បារខែមកំពង់ចាម ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមាន​គោលបំណងចែករំលែក​ចំណេះដឹង​ ដល់យុវជន និង​សហគ្រិន ​នៅ​ខេត្ត​កំពង់ចាម អំពី​ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំងចំណេះដឹង​អំពី ការចាប់ផ្ដើម​ជំនួញ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការបង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល ​និង​សេវាកម្ម ផ្សព្វផ្សាយនិម្មិត្ត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និងការ​រៀបចំគម្រោងចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម។ល។ បារខែមកំពង់ចាមនឹង​ប្រារព្វធ្វើនៅថ្ងៃទី ៦-៧ ខែ ឧសភា ឆ្នាំ ២០១៧ ពេលវេលា ៖ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ទីកន្លែង៖ សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម (UME) ចុះឈ្មោះចូលរួម៖ https://goo.gl/wCHnfB ព័ត៌មានលម្អិត៖ លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥ អ៊ីម៉ែល៖ info@barcampcambodia.org Official Social Media Hash-Tag: ‎#BarcampKC #BarcampKampongCham ចូលរួមដោយសេរី ឥតគិតថ្លៃ បារខែម (BarCamp) … Read More