សេចក្ដីប្រកាសព័ត៌មាន ព្រឹត្តិការណ៍បច្ចេកវិទ្យានិង​អាជីវកម្ម បារខែមកំពត ២០១៧

“បារខែមកំពត ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមាន​គោលបំណងចែករំលែក​ចំណេះដឹង​ ដល់យុវជន និង​សហគ្រិន ​នៅ​ខេត្ត​កំពត អំពី​ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំងចំណេះដឹង​អំពី ការចាប់ផ្ដើម​ជំនួញ ដូចជា​ ការជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការបង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល ​និង​សេវាកម្ម ផ្សព្វផ្សាយនិម្មិត្ត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និងការ​រៀបចំគម្រោងចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម។ល។ ព្រឹត្តិការណ៍នេះ នឹង​មាន​វាគ្មិន​ប្រមាណ ២០ នាក់ មកពី​រាជធានីភ្នំពេញ និង ខេត្តកំពត ចូលរួម​ធ្វើ​បទបង្ហាញ​ដល់​អ្នកចូលរួម និង​មានការ​ដាក់​បង្ហាញ​ផលិតផល និង​សេវាកម្ម របស់ សហគ្រិនវ័យក្មេងផងដែរ។ កម្មវិធី  “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹង​ធ្វើឡើង​នៅ ថ្ងៃទី ១៧ – ១៨ ខែ មិថុនា ២០១៧ នៅ  វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ ​តេ​ជោ​សែន​កំពត ចាប់ពីម៉ោង ៧ កន្លះព្រឹក ដល់ ម៉ោង ៥ល្ងាច។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៧-១៨ ខែ … Read More