បារខែមរតនគិរីបានមកដល់ហើយក្រោមប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ បើកឲ្យចុះឈ្មោះហើយ ។ តើអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ទទួលបានចំណេះដឹង និងគំនិតថ្មីៗ ដោយជួបជាមួយ វាគ្មិន អ្នកជំនួញ អ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ និងមនុស្សច្រើនទៀត ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃ សម្រាប់ឱកាសការងារ និងអាជីវកម្មរបស់អ្នកទៅថ្ងៃក្រោយ។ មានឱកាសទទួលបានអាវយឺតកម្មវិធី (មានកំណត់) និងវត្ថុអនុស្សាវរីយ៍ផ្សេងៗពីបណ្ដាក្រុមហ៊ុនឧបត្ថម្ភនានា។ ថ្ងៃទី ១ – ២ មេសា ២០១៧ ទីកន្លែង៖ សាលាអន្តរជាតិ អាស៊ាន ប្រីដ ខេត្តរតនគីរី ផែនទី :https://goo.gl/maps/WoiCmoKhSe92 ព័ត៌មានលម្អិត :លេខទូរស័ព្ទ: ០១០ ៣០ ៧៥ ៧៥ អ៊ីម៉ែល: info@barcampcambodia.org ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE Official Social Media Hash-Tag : #barcampRatanakiri
ព្រឹិត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតនៅកម្ពុជានិងចាប់ផ្តើមពីខេត្តរតនគីរីនៅដើមខែមេសានេះ
បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើតឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។ បារខែមក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀត រួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយសង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ។ “បារខែមរតនគិរី២០១៧” ព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងបច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ … Read More
ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧
ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧ សូមស្វាគមន៍មកកាន់តំណទម្រង់ពាក្យចុះឈ្មោះអ្នកស្ម័គ្រចិត្តបាខែមរតនគីរី ២០១៧ ។ ក្រុមការងាររៀបចំព្រឹត្តិការណ៍បាខែមរតនគីរី ២០១៧ ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន ១០ នាក់ ដើម្បីចូលរួមជាមួយក្រុមការងារ។ ព្រឹត្តិការណ៍នេះនឹងអាចប្រព្រឹត្តទៅនៅចន្លោះចុងខែមីនា ឬដើមខែមេសា ២០១៧ នេះ។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ ។ លក្ខខន្តិកៈ៖ – អ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងខេត្តរតនគីរី – មានភាពអត់ធ្មត់ក្នុងការងារ ចេះជួយគ្នា ចេះធ្វើការងារជាក្រុម – អ្នកកំពុងរៀនវិទ្យាល័យ ឬមហាវិទ្យាល័យ ដែលមានអាយុត្រឹម ១៥-៣០ ឆ្នាំ – មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀម និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍ – ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់កំឡុងព្រឹត្តិការណ៍ (នឹងបញ្ជាក់ពីកាលបរិច្ឆេទតាមក្រោយ) ចំណាំ៖ ១. សូមអានការណែនាំរបស់សំនួរនិមួយៗឲ្យបានច្បាស់។ ២. សំនួរទម្រង់បើកអាចបំពេញជាភាសាខ្មែរ។ ៣. សូមចំណាយពេលឲ្យបានសមរម្យមុននឹងឆ្លើយសំនួរទម្រង់បើករបស់យើងខ្ញុំ។ ៤. ផុតកំណត់ ថ្ងៃទី ១០ មីនា ២០១៧ ម៉ង ១០យប់ ដាក់ពាក្យដោយបំពេញបែបបទ តំណរនេះ https://goo.gl/forms/MAA60fZ01Q4XIn8v2 ព័ត៌មានបន្ថែម 010 307575