សេចក្ដីណែនាំបារខែមស្វាយរៀង២០១៩

បារខែមស្វាយរៀង ជាព្រឹត្តិការណ៍បារខែមទី១ក្នុងទឹកដីស្វាយរៀង ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណ សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច។

កម្មវិធីនេះ បានប្រមូលផ្ដុំទៅដោយបុគ្គលដែលមានបទពិសោធន៍ក្នុងវិស័យ បច្ចេកវិទ្យា និងអាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្សនិស្សិត នៅក្នុងខេត្តស្វាយរៀង និងមកពីរាជធានីភ្នំពេញ មកធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។ កម្មវិធីនេះដំណើរការទៅបានដោយមានការចូលរួម គាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា និងក្រុមហ៊ុនទាំងក្នុងស្រុក ព្រមទាំង រៀបចំដោយអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនៈវិស័យរួមគ្នាក្នុងការធ្វើឱ្យកើតឡើងនៅ។

របៀបវារៈ

២៩ – មិថុនា – ២០១៩

  • ម៉ោង ៧:០០ព្រឹក- ១០:៣០ព្រឹក ៖ ចុះឈ្មោះ និងកម្មវិធីបើក
  • ម៉ោង ១០:៣០ព្រឹក- ១១:៣០ព្រឹក ៖ បទបង្ហាញវគ្គ១
  • ម៉ោង ១៣:៣០ រសៀល – ១៤:២០ រសៀល ៖ បទបង្ហាញវគ្គ២
  • ម៉ោង ១៤:៣០ រសៀល – ១៥:២០ រសៀល ៖ បទបង្ហាញវគ្គ៣
  • ម៉ោង ១៥:៣០ រសៀល – ១៦:២០ រសៀល ៖ បទបង្ហាញវគ្គ៤

៣០ – មិថុនា – ២០១៩

  • ម៉ោង ៨:៣០ ព្រឹក – ៩:២០ ព្រឹក ៖ បទបង្ហាញវគ្គ៥
  • ម៉ោង ៩:៣០ ព្រឹក – ១០:២០ ព្រឹក ៖ បទបង្ហាញវគ្គ៦
  • ម៉ោង ១០:៣០ ព្រឹក – ១១:២០ ព្រឹក ៖ បទបង្ហាញវគ្គ៧

ចំណាំ៖ មានភ្ជាប់ជាមួយតារាងប្រធានបទនៅម្ខាងទៀត

(រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី)

របៀបស្វែងរកប្រធានបទ

ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុង ៧បន្ទប់ផ្សេងគ្នា ប្រធានបទនីមួយៗមានរយៈពេល ១ម៉ោង។ អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ។ ដើម្បីស្វែងរកព័ត៌មានប្រធានបទ អ្នកចូលរួមអាចមើលនៅលើផ្ទាំង តារាងប្រធានបទ ផ្ទាំង បែនន័រ ដូចរូបដែលបានបង្ហាញ ដែលអ្នករៀបចំកម្មវិធីបានបិត ក្នុងបរិវេណកម្មវិធី សាកលវិទ្យាល័យមានជ័យ ក្រុមការងារបារខែម និងចែកក្រដាស់ប្រធានបទសម្រាប់អ្នកចូលរួមកម្មវិធីបើកព្រឹកថ្ងៃទី២៩ផងដែរ ឬលោកអ្នកអាចមើលប្រធានបទទាំងអស់  ចុចទីនេះដើម្បីមើលប្រធានបទទាំងអស់ និងវាគ្មិនទាំងអស់

តើអ្នកនឹងទទួលបានអ្វី និងជួបនូវអ្វីខ្លះ?

  • ទទួលបានចំណេះដឹង គំនិតថ្មីៗ និងបានជួបជាមួយអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម ។
  • អាវយឺត (មានកំណត់)  និងវត្ថុអនុស្សាវរីយជាច្រើនទៀតពីអ្នកឧបត្ថម្ភកម្មវិធីផ្សេងៗទៀត
  • ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃ សម្រាប់អាជីវកម្ម និងបណ្ដាញរបស់អ្នកទៅថ្ងៃមុខ
  • អ្នកអាចសិក្សា និងរៀនសូត្រ ពីបទពិសោធន៍ជីវិតរបស់វាគ្មិននីមួយៗដែលអញ្ជីញមកពីរាធានីភ្នំពេញ
  • អ្នកមានឱកាសជួបជាមួយក្រុមអ្នកថតរូបអាជីព និងក្លាយជាអ្នកថតរូប ឬជំនួយការថតរូប
  • អាចក្លាយជាអ្នកស្ម័គ្រចិត្ត ឬជាអ្នករៀបចំព្រឹត្តិការណ៍បារខែម ក្នុងការការជួយរៀបចំព្រឹត្តិការនេះ ក្នុងខេត្តរបស់លោកអ្នក

តើអ្នកត្រូវយកអ្វីមកខ្លះ? និងត្រូវត្រៀមខ្លួនយ៉ាងណា?

  • សំលៀកបំពាក់សាមញ្ញ ឬតាមចំណង់ចំណូលចិត្តរបស់អ្នក
  • អ្នកអាចចូលរួមប្រធានបទណាមួយក៏បានតាមចំណូលចិត្ត តាមម៉ោង តាមពេលវេលាកំណត់ និងតាមប្រធានបទ
  • អ្នកគួរតែប្រាស្រ័យទាក់ទងជាមួយវាគ្មិនដើម្បីទំនាក់ទំនងការងារទៅថ្ងៃក្រោយ
  • បើមានគម្រោងឬកិច្ចការចង់ធ្វើបទបង្ហាញ អាចយកមកបង្ហាញដើម្បីទទួលបានការចាប់អារម្មណ៍ ឬកិច្ចសហការពីអ្នកចូលរួម ឬក្រុមហ៊ុនផ្សេងៗ
  • អ្នកអាចមកផ្ដល់មតិយោបលដល់ក្រុមការងារយើង ឬផ្ដល់ការណែនាំ ឬគំនិតល្អៗ សម្រាប់ការងារលើកក្រោយទៀត  
  • លោកអ្នកមានម៉ោងសម្រាកអាហារថ្ងៃត្រង់ ចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ ម៉ោង១:៣០ ។ អ្នកគួរតែប្រើប្រាស់ម៉ោងពិសាអាហារថ្ងៃត្រង់នេះ សម្រាប់សំណេះសំណាល ជាមួយមិត្តភ័ក្ដិ ឬវាគ្មិនមកពីរាធានីភ្នំពេញ
  • អ្នកក៏អាចយកកញ្ចប់អាហារថ្ងៃត្រង់របស់អ្នកមកជាមួយផងដែរ ប្រសិនបើជាអ្នកចង់ចែករំលែកជាមួយអ្នករៀបចំកម្មវិធី និងអ្នកចូលរួមដទៃទៀត
  • សូមប្រុងប្រយ័ត្នរាល់សម្ភារៈផ្ទាល់ខ្លួន អ្នករៀបចំមិនទទួលខុសត្រូវរាល់ការបាត់បង់ឡើយ
  • សូមថ្លែងអំណរគុណទុកជាមុន នៅពេលចប់កម្មវិធីប្រសិនបើអាចសូមមេត្តានៅជួយពួកយើងខ្ញុំ ដូចជាជួយប្រមូលសំរាមដាក់ក្នុងធុង និងជួយដកផ្លាកផ្សេងៗចេញពីជញ្ជាំង ។

ព័ត៌មានបន្ថែម៖

លោក ជី សុផាត អ្នកសម្រួលកម្មវិធី ទូរស័ព្ទ 010 307575 អ៊ីមែល៖ info@barcampcambodia.org