នេះជាព្រឹត្តិការណ៍បារខែមខ្នាតតូច រៀបចំឡើងចែករំលែក និងបានបង្ហាញពីបារខែមខ្នាតធំ ថ្ងៃ២៧ និង ២៨ ខែ កុម្ភៈ ២០១៦ ខាងមុខនេះ។ ដើម្បីញ៉ាំងឲ្យកម្មវិធីខ្នាតតូច ក្រុមការងារបានអញ្ជើញ វាគ្មិន ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Google មកធ្វើបទបង្ហាញ ដល់សិស្សនិស្សិត ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីឲ្យគាត់បានជ្រួតជ្រាបអំពី អត្ថប្រយោជន៍ នៃការដៅផែនទី ក៏ដូចជាការថតរូប ទីតាំងអាជីវកម្ម ដើម្បីដាក់ក្នុង ផែនទី Google ផ្ដល់ភាពងាយស្រួលដល់អ្នកទេចរណ៍ ដើម្បីដឹងពីទីតាំង និងរូបភាព នៃអាជីវកម្មរបស់គាត់ (ទីតាំងអាជីវកម្ម គឺផ្ដោតលើ សាកលវិទ្យាល័យ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម )។ សៀមរាបជាខេត្តទេសចរណ៍ ការប្រើប្រាស់ Internet និងការស្វែងរក ក្នុង Google គឺជាភាពចាំបាច់ គ្រាន់តែ Search ក្នុង Google អ្នកទេសចរ នឹងដឹងថាសណ្ឋាគារ ឬ ហាងកាហ្វេរបស់អ្នក ស្អាតយ៉ាងណា… តើត្រូវធ្វើយ៉ាងណាដើម្បីដាក់រូបភាពរបស់អ្នកចូល ផែនទី Google បាន? ។ … Read More