បារខែមអង្គរ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនឹងប្រារព្ធឡើង នៅថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច ។ កម្មវិធីនេះចូលរួមដោយសេរី ឥតគិតថ្លៃ
បារខែមអង្គរ ២០១៨ មានគោលបំណងផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនង រវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ បច្ចេកវិទ្យាព័ត៌មានទេសចរណ៍ បដិសណ្ឋារកិច្ច ការចាប់ផ្ដើមជំនួញ អ៊ីនធឺណិត សហគ្រិនភាព អាជីពការងារ រចនា និងច្នៃប្រឌិត សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗ ដូចជា ជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផលនិងសេវាកម្ម ផ្សព្វផ្សាយនិម្មិតសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោង ចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម ។ ក្រៅពីនេះ នៅមានការពិព័រណ៍ការងារ ការអនុវត្តន៍សំភាសន៍ការងារ ការដាក់តាំងផលិតផល របស់ម្ចាស់អាជីវកម្មខ្នាតតូចនិងសេវាកម្មបច្ចេកវិទ្យាថ្មីៗ ដែលមានការចូលរួមប្រមាណ ៣០ស្តង់។ អ្នកចូលរួមនឹងទទួលបានគំនិត និងការស្វែងយល់បន្ថែមនៅក្នុងការបើកមុខជំនួញ អាជីវកម្ម ការច្នៃប្រឌិត បច្ចេកវិទ្យា សម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សានិងមុខជំនួញផងដែរ។
ចូលរួមដោយសេរីឥតគិតថ្លៃ
ព័ត៌មានបន្ថែម ០១០ ៣០៧៥៧៥